នាព្រឹកថ្ងៃសុក្រ
១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តីជំនាញ ០១ រូប
បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២៤
របស់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ.
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល
ហិរញ្ញវត្ថុនិងត្រួតពិនិត្យនិងវាយតម្លៃ ដោយមានការចូលរួមពី
តំណាងអង្គភាពក្រោមឪវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រី ប្រធានមន្ទីរ
សហវ. រាជធានីខេត្ត ទាំង ២៥។ គោលបំណងនៃកិច្ចប្រជុំនេះ
គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិកា
របស់អង្គភាពក្រោមឪវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរ សហវ.
រាជធានី-ខេត្ត ទាំង២៤ ដែលបាននឹងកំពុងអនុវត្តប្រកបដោយបុរេសកម្មក្នុងឆមាសទី១
ឆ្នាំ២០២៤ និងពិភាក្សាអំពីសំណើរ ក៏ដូចជាបញ្ហាប្រឈមកន្លងមក ដើម្បីតាមដានការអនុវត្តថវិកា
និងជំរុញបន្ថែមដល់ការអនុវត្តផែនការសកម្មភាពការងារកែទម្រង់នៅត្រីមាសបន្ទាប់
ដើម្បីគាំទ្រកម្មវិធីកែទម្រង់ដំណាក់កាលទី៤។